អ.ន.ក.ខេត្តប៉ៃលិន ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារចំនួនសពជាសមាជិក

អ.ន.ក.ខេត្តប៉ៃលិន ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារចំនួនសពជាសមាជិក

15 កក្កដា 2026
1 នាទីអាន

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ អ.ន.ក.ខេត្តដឹកនាំដោយ លោក រស់ នឿន អនុប្រធាន អ.ន.ក. ខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានដឹកនាំក្រុមការងារអ.ន.ក.ថ្នាក់ក្រុង និងសាខាអ.ន.ក.សង្កាត់បយ៉ាខា បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៨លានរៀលទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ៤លានរៀល។ ក្នុងនោះ ទី១ ឈ្មោះ ណុច នី ភេទប្រុស ជាអតីតយុទ្ធជនពិការ រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា និងទី២ ឈ្មោះ យិន ចាន់ ភេទប្រុស ជានិវត្តជន រស់នៅបរយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

ចែករំលែកអត្ថបទនេះ