មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ជួសជុលផ្លូវចូលទៅដីសម្បទានសង្គមកិច្ច ស្រុកស្ទឹងហាវ
21 កញ្ញា 2026
លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងគណៈកម្មាធិការសមាគមគ្រប់លំដាប់ថ្នាក់ព្រមទាំងក្រុមជាង បន្តជួសជុលផ្ទះអតីតយុទ្ធជនមួយខ្នងឡើងវិញ ដែលមានទំហំ ៦ម×៦ម ព្រមទាំងចាក់សាបក្នុងផ្ទះជូនផងដែរ។ សូមជម្រាបថា ផ្ទះអតីតយុទ្ធជនដែលត្រូវបានជួសជុលខាងលើនេះ គឺជាផ្ទះរបស់សមាជិកសមាគមអតីតយុទ្ធជន គ្រួសារពលី សុខ រី អាយុ ៦៦ឆ្នាំ រស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
21 កញ្ញា 2026
18 កញ្ញា 2026
10 កញ្ញា 2026