អ.ន.ក. ខេត្តព្រះសីហនុ យកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ

អ.ន.ក. ខេត្តព្រះសីហនុ យកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ

15 វិច្ឆិកា 2026
1 នាទីអាន

ឧត្ដមសេនីយត្រី នូវ សំអុល មេបញ្ជាការតំបន់សឹករងព្រះសីហនុ ប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ន.ក. រួមជាមួយអាជ្ញាធរមូលដ្ឋាន ទៅ នាំយកថវិការបេឡាមរណៈសង្គ្រោះ ចំនួន ១២លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ ជាអំណោយមនុស្សធម៌ របស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនគ្រួសារសពសមាជិកចំនួន០៣គ្រួសាររួមមាន ឈ្មោះ សៅ សាមឿន ភេទប្រុស មានទីលំនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ, ឈ្មោះ ប៊ុត សុផាត ភេទប្រុស មានទីលំនៅនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហ និងគ្រួសារសពសមាជិកឈ្មោះ រស់ ឡោះ ភេទប្រុស មានទីលំនៅ ភូមិបន្ទាយប្រីយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថវិកា និងអំណោយដែលគ្រួសារសពនីមួយៗទទួលបានរួមមាន ៖ អង្ករចំនួន ៥០គឡូក្រាម, មី​ជាតិចំនួន ១កេះ, ទឹកសុទ្ធចំនួន ១កេះ, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវ ៣យួរ, ត្រី​ខកំប៉ុង ១យួរ និងថវិការបេឡា​មរណៈសង្រ្គោះចំនួន ៤លានរៀល៕

ចែករំលែកអត្ថបទនេះ