អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
អ.ន.ក. ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្ដមសេនីយត្រី នូវ សំអុល មេបញ្ជាការតំបន់សឹករងព្រះសីហនុ ប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្ត កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. ខេត្ត អ.ន.ក. ក្រុងព្រះសីហនុ អ.ន.ក. ក្រុងកំពង់សោម និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៨,០០០,០០០ លានរៀល និងគ្រឿងឧបភោគបរិភោគ ជាអំណោយមនុស្សធម៌ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនគ្រួសារសពសមាជិកឈ្មោះ កែវ ថា ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅនៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ ចាន់ ធី ភេទស្រី អាយ៧៣ឆ្នាំ មានទីលំនៅ នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ ដោយក្នុងមួយគ្រួសារទទួលបានថវិកាបេឡាមរណៈសង្រ្គោះ ៤,០០០,០០០ លានរៀល រួមអំណោយជា អង្ករ ៥០គីឡូក្រាម, មីជាតិចំនួន ០១កេស, ទឹកសុទ្ធចំនួន ០១កេស, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខកំប៉ុងចំនួន ១យួរ៕