អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារគណកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងនិវត្តជនចំនួន ៣គ្រួសារ ដែលទទួលបានការសាងសង់ផ្ទះជូននាពេលកន្លងមក ស្ថិតក្នុងសង្កាត់លេខ១ និងសង្កាត់លេខ២ ក្រុងព្រះសីហនុក្នុងនោះរួមមាន៖
១. អតីតយុទ្ធជន កែវ មើត ភេទប្រុស អាយុ ៧១ ឆ្នាំរស់នៅភូមិ ១ សង្កាត់លេខ១ក្រុងព្រះសីហនុ
២. អតីតយុទ្ធជន កែវ លី ភេទប្រុសអាយុ ៧១ ឆ្នាំ រស់នៅភូមិ ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ
៣ .អតីតយុទ្ធជន វ៉ាន់ លាន ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិ ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្ត និងក្រុមការងារបាននាំយកគ្រឿងឧបភោគភោគផល ជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចែកជូនដល់គ្រួសារ នីមួយៗរួមមាន៖ អង្ករ ៥០ គីឡូក្រាម, មី ១ កេះ, ទឹកសុទ្ធ ១ កេះ, ទឹកត្រី ១ យួរ, ត្រីងៀត ២ គីឡូក្រាម និងត្រីខ ១ ប្រអប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ពួកគាត់ផងដែរ៕