អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ន.ក.ខេត្ត និង អ.ន.ក.ក្រុងព្រះសីហនុ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ប្រគល់ជូនគ្រួសារសពជាសមាជិកចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៤លានរៀល។ ក្នុងនោះ ទី១ ឈ្មោះ ហាស់ ចាន់ ភេទ.ប្រុស អាយុ៦៨ឆ្នាំ (យោធាចូលនិវត្តន៍) រស់នៅភូមិ១ សង្កាត់លេខ១ និងទី២ ឈ្មោះ អុឹម សារិន ភេទប្រុស អាយុ ៨៤ ឆ្នាំ(ជានគរបាលចូលនិវត្តន៍) រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕