អ.ន.ក. ខេត្តព្រះសីហនុ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក២គ្រួសារ

អ.ន.ក. ខេត្តព្រះសីហនុ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក២គ្រួសារ

16 សីហា 2026
1 នាទីអាន

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋាន អ.ន.ក. ខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ ជា ប្រធាន អ.ន.ក. ខេត្តព្រះសីហនុ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសំណេះសំណាល និងរំលែកទុក្ខលំបាក ព្រមទាំងនាំយកប្រាក់បេឡាមរណសង្គ្រោះ ព្រមទាំងលិខិតរំលែកទុក្ខ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ឈ្មោះ លោក ចាន់ សុខា អាយុ ៧៥ឆ្នាំ រស់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងគ្រួសារសពលោក អឿន ពិសិដ្ឋ អាយុ ៣៨ឆ្នាំ រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ។

គ្រួសារសពមួយគ្រួសារទទួលបានថវិកា ៤,០០០,០០០រៀល លិខិតចូលរួមរំលែកទុក្ខ រួមនឹងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី និងទឹកបរិសុទ្ធ ដើម្បីជួយសម្រាលទុក្ខលំបាកគ្រួសារទាំង២គ្រួសារផងដែរ៕

ចែករំលែកអត្ថបទនេះ