មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ជួសជុលផ្លូវចូលទៅដីសម្បទានសង្គមកិច្ច ស្រុកស្ទឹងហាវ
21 កញ្ញា 2026
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ និង លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំយោធិន, លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យស្ទឹងហាវចំនួនសរុប៩៥នាក់ ចុះដាំកូនស្វាយចន្ទីជូនគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កូនស្វាយចន្ទី ដែលបានដាំបានចំនួន ៤៥ឡូតិ៍ផ្ទះ ស្មើនឹង ២,៨០០ដើម ចំណែកកូនស្វាយចន្ទីដែលនៅសល់ចំនួន ១,២០០ដើមទៀត ត្រូវបាននាំយកទៅរក្សាទុកនៅទីស្នាក់ការ សាមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីត្រៀមដាំបន្តនាពេលខាងមុខ៕
21 កញ្ញា 2026
18 កញ្ញា 2026
10 កញ្ញា 2026