ឯកឧត្តម គន់ គីម អនុញ្ញាតឱ្យគណៈប្រតិភូសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ
23 កក្កដា 2026
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ អ.ន.ក. ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្តខេត្តព្រះសីហនុ និងជាអនុប្រធានអ.ន.ក. ខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ត្រី នូវសំអុល ប្រធានលេខាធិកាដ្ឋាន អ.ន.ក. ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងនាំយកនូវសម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន និងធ្វើការប្រគល់ផ្ទះចំនួន ០១ខ្នង មានប្រវែង ៤,៥០ គុណ ៧ម៉ែត្រ ទំហំក្បាលដី ១០គុណ៥០ម៉ែត្រ ជូនគ្រួសារទីទ័លក្រចំនួន០១គ្រួសារ គ្មានដី និងផ្ទះ ឈ្មោះ នួន វុធ ភេទប្រុស អាយុ៦៤ឆ្នាំ មានសមាជិកក្នុងបន្ទុកគ្រួសារចំនួន ០៥នាក់ និងជួបសំណេះសំណាល និងនាំយកអង្ករឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅលើដីឡូត៍សម្បទានសង្គមកិច្ច ចំនួន០៥គ្រួសារ និង ត្រួតពិនិត្យមើលអណ្តូងទឹកស្អាត ដែលបានប្រគល់ជូនលោក លួន ចោម ភេទប្រុស អាយុ៦៣ឆ្នាំ អតីតសមាជិកមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលចូលនិវត្តន៍ ជាសមាជិក ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕
23 កក្កដា 2026
17 កក្កដា 2026
10 កក្កដា 2026