អ.ន.ក. ឃុំដូនបា រៀបចំប្រជុំផ្សព្វផ្សាយគោលនយោបាយមានសុវត្ថិភាព និងសាងសង់របងសាលារៀន
20 កក្កដា 2026
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានចុះពិនិត្យការងារសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដែលសម្រេចបានលទ្ធផលជាង ៥០ភាគរយហើយ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី នូវ សំអុល ក៏បានឧបត្ថមថវិការជូនក្រុមជាងចំនួន ១០មុឺនរៀល និងបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារដាក់លូមូល លើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយលោកវរសេនីយ៍ឯក អុំ សន្យា ក៏បានឧបត្ថម្ភថវិកាជូនក្រុមជាងចំនួន ២០មុឺនរៀលផងដែរ។
រូបភាព អ.ន.ក ខេត្តព្រះសីហនុ
20 កក្កដា 2026
9 កក្កដា 2026
3 កក្កដា 2026