អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
គណៈកម្មាធិការ អ.ន.ក.ស្រុកព្រៃកប្បាស កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស និងជាប្រធាន អ.ន.ក.ស្រុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ៤លានរៀល និងអំណោយជាគ្រឿងឧបភោគបរិភោគ ជូនគ្រួសារសពសមាជិក ឈ្មោះ សូ ញ៉ ភេទ ស្រី មុខសញ្ញា គ្រួសារជនពលី មានទីលំនៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ៕