អ.ន.ក.ស្រុកព្រៃកប្បាស នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក.ស្រុកព្រៃកប្បាស នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

15 វិច្ឆិកា 2026
1 នាទីអាន

អ.ន.ក.ស្រុកព្រៃកប្បាស ដឹកនាំដោយលោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស និងជាប្រធាន អ.ន.ក.ស្រុកកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ និងក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤.០០០.០០០រៀល (និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសព ឈ្មោះ ទៀង រិន ភេទ ប្រុស មានទីលំនៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះដែរលោកអភិបាលក៏បាននាំយកអំណោយរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធាន អ.ន.ក.ខេត្តតាកែវ ឧបត្ថម្ភជូនគ្រួសារនៃសព អង្ករ ២៥គីឡូ ទឹកផ្លែឈើ ១កេស មី ១កេស ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ផងដែរ៕

ចែករំលែកអត្ថបទនេះ