អ.ន.ក​. ខេត្តព្រៃវែង​ នាំយកថវិកាបេឡាមេរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ២គ្រួសារ

អ.ន.ក​. ខេត្តព្រៃវែង​ នាំយកថវិកាបេឡាមេរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ២គ្រួសារ

30 កញ្ញា 2026
1 នាទីអាន

លោក អូម បណ្ឌិត អនុប្រធាន​ អ.ន.ក. ខេត្តព្រៃវែង​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធាន​ អ.ន.ក.ខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំ​ក្រុមការងារ​ អ.ន.ក. នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៨,០០០,០០០រៀល ទៅប្រគល់ជូនគ្រួសារសពសមាជិកចំនួន ០២ គ្រួសារ មានឈ្មោះ សេក រុន ភេទប្រុស និវត្តជន ទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង, ឈ្មោះ អ៊ុំ បាន ភេទប្រុស និវត្តជន ទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦មានទីលំនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយក្នុងមួយគ្រួសារទទួលបានបានប្រាក់ចំនួន ៤,០០០,០០០រៀល៕

ចែករំលែកអត្ថបទនេះ