អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តរតនគិរី កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៦ ដឹកនាំដោយឧត្តមសេនីយ៍ត្រី មុយ សុផាត ប្រធានស្តីទី អ.ន.ក. ខេត្ត បាននាំយកនូវថវិកាចំនួន ៨,០០០,០០០៛ (ប្រាំបីលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ នៅស្រុកកូនមុំ និងស្រុកលំផាត់។ ថវិកាបេឡាមរណសង្គ្រោះនេះ ក្នុងមួយគ្រួសារសព ទទួលបានថវិការចំនួន ៤លានរៀល។