លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
លោកវរសេនីយ៍ទោ ម៉ៅ សុវណ្ណ អធិការ នៃអធិការដ្ឋាននគរបាលស្រុក ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានអ.ន.ក. ស្រុករុក្ខគីរី បានដឹកនាំក្រុមការងារ នាំយកថវិកាមរណសង្គ្រោះចំនួន ៤,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ សំ ចក់ ភេទប្រុស អាយុ ៦៦ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ សពមានទីលំនៅភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង៕