ឯកឧត្តម គន់ គីម៖ ការរៀបចំដីកសិកម្មនឹងកាន់តែលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន
9 កញ្ញា 2026
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពរស់នៅ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបាន និងកំពុងស្នាក់នៅទីនោះ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីជួបសំណេះសំណាលតាមខ្នងផ្ទះនោះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវសិរីករុណាបុទុមរតន៍ អគ្គមហាឧបាសិកាបណ្ឌិត ម៉ៅ មាល័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ដំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើប និងការកោតសរសើរចំពោះស្មារតីតស៊ូរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបានខិតខំរៀបចំផ្ទះសម្បែងឱ្យមានរបៀបរៀបរយ និងដាំដុះដំណាំផ្សេងៗជុំវិញខ្នងផ្ទះ បង្កើនបានជារៀបចំសោភ័ណភាពយ៉ាងស្រស់ស្អាត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់រដ្ឋបាលខេត្ត។ បន្ថែមពីនេះ បងប្អូនប្រជាពលរដ្ឋក៏បានប្រកបមុខរបរលក់ដូរតូចតាចតាមខ្នងផ្ទះ ដើម្បីបង្កើតប្រភពចំណូល និងទ្រទ្រង់ជីវភាពគ្រួសារក្នុងគ្រាលំបាកនេះផងដែរ។ សម្តេចកិត្តិសង្គហបណ្ឌិត បានសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋភៀសសឹក មានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ព្រោះថា រាជរដ្ឋាភិបាលតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច និងខិតខំបន្តដោះស្រាយរាល់ការលំបាក និងតម្រូវការចាំបាច់នានាជូនបងប្អូនឱ្យបានទាន់ពេលវេលា៕
9 កញ្ញា 2026
23 កក្កដា 2026
17 កក្កដា 2026