ឯកឧត្តម គន់ គីម អញ្ជើញត្រួតពិនិត្យសកម្មភាពក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តាបង្ហូរទឹកបញ្ជៀសការជន់លិច នៅភូមិតាកឹងបៃតង
14 កក្កដា 2026
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅសាលពិធីនៃសកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា តំណាងរាស្ត្រ ប្រធានក្រុមការងារបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង៕
14 កក្កដា 2026
6 កក្កដា 2026
30 មិថុនា 2026