អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក តុន ភន អភិបាលរងស្រុក តំណាងលោក ហ៊ុន ធឿន អភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកស្រុកសំឡូត បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល ទី១ ឈ្មោះ អឹម នៅ ភេទ ប្រុស អាយុ ៦៣ឆ្នាំ (ជនពិការ) មានទីលំនៅភូមិស្រែស្តៅ ឃុំមានជ័យ និងទី២ ឈ្មោះ ផង់ ផាន់ ភេទប្រុស អាយុ ៧៥ឆ្នាំ (និវត្តជន) មានទីលំនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង៕