អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ុន ធឿន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកសំឡូត ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀល។ គ្រួសារសពទាំង២គ្រួសារមាន ឈ្មោះ ម៉ម ស៊ីម ភេទប្រុស អាយុ ៧៧ឆ្នាំ ដែលបានទទួលមរណភាព មានទីលំនៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង និងឈ្មោះ ម៉ៅ សំបូរ ភេទប្រុស អាយុ ៧២ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង៕