អ.ន.ក.ស្រុកសំរោង ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិក

អ.ន.ក.ស្រុកសំរោង ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិក

28 តុលា 2026
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក.ស្រុកសំរោង កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោក កៅ វគ្គសែល អភិបាលស្រុកសំរោង និងជាប្រធាន អ.ន.ក.ស្រុក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ៤លានរៀល និងអំណោយជាគ្រឿងឧបភោគបរិភោគ ជូនគ្រួសារសពសមាជិក ឈ្មោះ អ៊ិន សារ៉េត ភេទ ប្រុស ពិការ មានទីលំនៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ៕

ចែករំលែកអត្ថបទនេះ