អ.ន.ក.ខេត្តស្ទឹងត្រែង ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
29 កញ្ញា 2026
លោកវរសេនីយ៍ទោ ហៀង យ៉ុងហុង អធិការរង តំណាងលោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកសង្កែ បានដឹកនាំក្រុមការងារនាំយកថវិកាមរណសង្គ្រោះរបស់ អ.ន.ក.ចំនួន ៤,០០០,០០០រៀល រួមនឹង ថវិកា ១០០,០០០រៀល, អង្ករ ៥០គីឡូក្រាម ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ រ៉ន ឡាត់ ភេទស្រី អាយុ ៦២ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ សពមានទីលំនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង៕