អ.ន.ក.ស្រុកសង្កែ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ២គ្រួសារ

អ.ន.ក.ស្រុកសង្កែ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ២គ្រួសារ

28 តុលា 2026
1 នាទីអាន

លោក នន់ គឹមនី អភិបាលរងស្រុក តំណាងលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកសង្កែ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន ៤លានរៀល) ទី១ ឈ្មោះ វឿន វី ភេទប្រុស អាយុ ៦៨ឆ្នាំ (ជនពិការ) នៅភូមិអូរដំបង ឃុំអូរដំបង២ និងទី២ ឈ្មោះ ប៉ិច វ៉ាត ភេទប្រុស អាយុ ៧៤ឆ្នាំ (ជនពិការ) មានទីលំនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕

ចែករំលែកអត្ថបទនេះ