អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក.ស្រុកសង្កែ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកថវិកាមរណ សង្គ្រោះរបស់ អ.ន.ក. ចំនួន ៤,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ សិប ហម ភេទស្រី អាយុ ៧៤ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធ នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕