លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
គណៈកម្មាធិការ អ.ន.ក.ខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី សួង ការីណាគ្រឹស្នា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌសែនសុខ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណៈសង្រ្គោះ ចំនួន ២៨,០០០,០០០រៀល ប្រគល់ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ចំនួន ៧គ្រួសារ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀល ៕