ឯកឧត្តម គន់ គីម អញ្ជើញចូលរួមចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនជនភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់ អ.ន.ក.

ឯកឧត្តម គន់ គីម អញ្ជើញចូលរួមចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនជនភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់ អ.ន.ក.

29 មេសា 2026
1 នាទីអាន

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តកម្ពុជា និង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានចូលរួមក្ន្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២,០០០គ្រួសារ ស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានថ្លែងអំណរគុណ ឯកឧត្តម អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានរួមចំណែកក្នុងការសម្រាលការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ជាអំណោយឧបភោគបរិភោគ។

បន្ទាប់ពីពិធីចែកអំណោយ ឯកឧត្តម គន់ គីម បានបង្ហាញពីការរៀបចំប្រព័ន្ធបណ្តាញទឹក និងស៊ីទែនទឹកដល់ ឯកឧត្តម អូស្មាន ហាស្សាន់ ដែលជាការគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋភៀសសឹក៕

ចែករំលែកអត្ថបទនេះ