អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
លោក ស្រេង សុផល អភិបាលក្រុង និងជាប្រធាន គណៈកម្មាធិការ អ.ន.ក.ក្រុង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណ:សង្រ្គោះចំនួន ១២លានរៀល ប្រគល់ជូនគ្រួសារសពសមាជិក ចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៤លានរៀល។ ក្នុងនោះ ទី១ ឈ្មោះ កិ ធូ ភេទប្រុស ជានិវត្តជន រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល, ទី២ ឈ្មោះ សរ ដារ៉ា ភេទស្រី ជាគ្រួសាជនពលី រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល និងទី៣ ឈ្មោះ លិន ក្រឹង ភេទប្រុស ជានិវត្តជន រស់នៅភូមិឈ្នួរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕