អ.ន.ក. ស្រុកត្បូងឃ្មុំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
23 កញ្ញា 2026
លោក ឃុន វុន អភិបាលរង តំណាង លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម ជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ទី១ ឈ្មោះ សាន យ៊ុម ភេទស្រី អាយុ ៦៣ឆ្នាំ និងទី២ ឈ្មោះ ព្រំ ហ៊ត់ ភេទស្រី អាយុ ៨៣ឆ្នាំ ដោយក្នុងមួយគ្រួសារទទួលបាន ៤លានរៀល៕