អ.ន.ក. ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ៣គ្រួសារ

អ.ន.ក. ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកចំនួន ៣គ្រួសារ

14 សីហា 2026
1 នាទីអាន

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក តន ឆៃ អនុប្រធានប្រចាំការ អ.ន.ក. ខេត្តស្ទឹងត្រែង តំណាងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ខេត្ត នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន៣ គ្រួសារ ស្ថិតនៅ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០៛។ ក្នុងឱកាសនោះដែរថ្នាក់ដឹកនាំ អ.ន.ក. ក៏បាននាំយកអំណោយជូនដល់គ្រួសារនៃសពទាំង ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ៥០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ២កេស, ភេសជ្ជៈចំនួន២ កេស ដែលជាអំណោយរបស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែងផងដែរ៕

ចែករំលែកអត្ថបទនេះ