លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង និងជាអនុប្រធាន អ.ន.ក. ខេត្ត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ន.ក. នាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ៤,០០០,០០០រៀល និងអំណោយអង្ករចំនួន ៥០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ២កេស, ភេសជ្ជៈចំនួន២ កេស របស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ មុី សារ៉ន ភេទស្រី មានទីលំនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕