អ.ន.ក.ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយការចាប់ឆ្នោតយកលំនៅឋានជូនសមាជិក

អ.ន.ក.ខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយការចាប់ឆ្នោតយកលំនៅឋានជូនសមាជិក

21 វិច្ឆិកា 2026
1 នាទីអាន

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយលក្ខន្តិកៈចាប់ឆ្នោតយកលំនៅឋាន ព្រមទាំងអោយពួកគាត់ធ្វើកិច្ចសន្យា ដើម្បីចូលរស់នៅក្នុងលំនៅឋានថ្មី លើដីអតីតយុទ្ធជន ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមវត្តមាន លោក តន ឆៃ អនុប្រធានប្រចាំការ អ.ន.ក.ខេត្ត តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត នៅទីស្នាក់ការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង៕

ចែករំលែកអត្ថបទនេះ