អ.ន.ក.ខេត្តស្ទឹងត្រែង ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
29 កញ្ញា 2026
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក តន ឆៃ អនុប្រធានប្រចាំការ អ.ន.ក.ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន អ.ន.កខេត្ត ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ៤លានរៀលជូនដល់គេហដ្ឋាននៃគ្រួសារសពចំនួន ១គ្រួសារ រួមជាមួយអំណោយជាអង្ករចំនួន ៥០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ២កេស, ភេសជ្ជៈចំនួន ២កេស ដែលជាអំណោយរបស់ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធាន អ.ន.ក.ខេត្ត ស្ថិតនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕