អ.ន.ក.ស្រុកបាណន់ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
3 សីហា 2026
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.ក្រុងតាខ្មៅ ដឹកនាំដោយ លោក ពៅ គីមលី អភិបាលរងក្រុង និងក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសព សមាជិក អ.ន.ក. ឈ្មោះ នី វាសនា ភេទប្រុស នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ អ.ន.ក.ក្រុង ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវថវិកា ១០០.០០០រៀលអង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕