អ.ន.ក. ស្រុកតំបែរ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក. ស្រុកតំបែរ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

23 កញ្ញា 2026
1 នាទីអាន

ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគណៈកម្មាធិការ អ.ន.ក. ស្រុកតំបែរ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០ ៛ ប្រគល់ជូនគ្រួសារសព ចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន ៤,០០០,០០០ រៀល។ គ្រួសារដែលទទទួលបានមានឈ្មោះ ឈ្មោះ មាន ចុន ភេទប្រុស ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ផល ស្រីនាង ភេទស្រី ត្រូវជាកូនបង្កើតនៃសព រស់នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ, ឈ្មោះ សុខ ឆៃ ភេទប្រុស ជានិវត្តជន ទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ឆៃ គីមថន ភេទស្រី ត្រូវជាកូនបង្កើតនៃសព រស់នៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕

ចែករំលែកអត្ថបទនេះ