អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តត្បូងឃ្មុំ បានចាត់ឱ្យ ក្រុមការងារ អ.ន.ក.ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ២០,០០០,០០០ រៀល ប្រគល់ជូនគ្រួសារសពចំនួន ០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន ៤,០០០,០០០ រៀល។
គ្រួសារសមាជិកដែលទទួលបានរួមមាន៖
១.អ្នកស្រី មាស សិដ្ឋពិសី ភេទស្រី ទទួលមរណភាពកាលពីថ្ងៃទី០៦ សីហា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ឃុន ខាន់ស្រីណុច ភេទស្រី ត្រូវជាកូនបង្កើតនៃសព រស់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២.លោក ជឹម យឿន ភេទប្រុស ទទួលមរណភាពកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ យឿន ធារី ភេទស្រី ត្រូវជាកូនបង្កើតនៃសព រស់នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
៣.លោក ចិក ប៊ុនថាត ភេទប្រុស ទទួលមរណភាពកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ហ៊ រស្មី ភេទប្រុស ត្រូវជាកូនបង្កើតនៃសព រស់នៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
៤.លោក សោម សួន ភេទប្រុស ទទួលមរណភាពកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ស្ងួន រុន ភេទប្រុស ត្រូវជាកូនបង្កើតនៃសព រស់នៅភូមិព្រៃទំនប់ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
៥.លោក ហុង កន ភេទស្រី ទទួលមរណភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានអ្នកទទួលបណ្ដាំឈ្មោះ ឡុង សុភី ភេទស្រី ត្រូវជាចៅបង្កើតនៃសព រស់នៅភូមិផ្សារកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕