អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោក រុន ប៉ូលី អភិបាល រង តំណាង លោកអភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ស្រុកលើកដែក
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិកស.អ.ក ឈ្មោះ សន សារ៉េត ភេទប្រុស រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវអង្ករ ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ។