លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
អ.ន.ក.ស្រុកត្រាំកក់ ដឹកនាំដោយលោក ទូច ចន្ធី អភិបាលរងស្រុកត្រាំកក់ និងក្រុមការងារ អ.ន.ក. កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ៨,០០០,០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសពចំនួន ០២គ្រួសារ មានឈ្មោះ សែស សុន ភេទ ប្រុស មានទីលំនៅ ភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ នល់ សារឿន ភេទប្រុស មានទីលំនៅភូមិ ចំការអង្គខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ថវិកាដែលទទួលបានក្នុង១គ្រួសារមានចំនួន ៤,០០០,០០០ រៀល និងអង្ករ ២៥គីឡូ៕