អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
គណៈកម្មាធិការ អ.ន.ក.ស្រុកត្រាំកក់ ដឹកនាំដោយលោក ទូច ចន្ធី អភិបាលរងស្រុក និងក្រុមការងារ អ.ន.ក.ស្រុក សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយអង្ករ ២៥គីឡូក្រាម មី ២កេស, ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៨,០០០,០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសពចំនួន២គ្រួសារ ឈ្មោះ ស សន ភេទប្រុស មានទីលំនៅ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងឈ្មោះ មាស សៀង ភេទស្រី មានទីលំនៅ ភូមិអូរផុត ឃុំតាភេម ស្រុកត្រាំកក់៕