អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
អ.ន.ក. ស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកស្រី វ៉ែន សុីវន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម កាលពីថ្ងៃទី ២៤ខែ ឧសភាឆ្នាំ២០២៦ បានចុះប្រគល់ប្រាក់បេឡាមរណសង្គ្រោះ ៤,០០០,០០០រៀលជូនក្រុមគ្រួសារសពសមាជិក អ.ន.ក.ស្រុក ដែលទទួលមរណៈភាព ០១នាក់ ឈ្មោះ លី អៀម ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕