អ.ន.ក. ស្រុកទ្រាំង នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក. ស្រុកទ្រាំង នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

19 វិច្ឆិកា 2026
1 នាទីអាន

អ.ន.ក. ស្រុកទ្រាំង ដឹកនាំដោយលោក ទេព ស៊ីនឿន អភិបាលរងស្រុកទ្រាំង និងក្រុមការងារ អ.ន.ក. កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកអំណោយ, ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤.០០០.០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសព ឈ្មោះ ព្រិន ឈន់ ភេទ ប្រុស មានទីលំនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ អំណោយរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធាន អ.ន.ក. ខេត្ត ដែលយកមកឧបត្ថម្ភជូនគ្រួសារសពរួមមាន អង្ករ ២៥គីឡូ, ទឹកផ្លែឈើ ១កេស, មី ១កេស, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ៕

ចែករំលែកអត្ថបទនេះ