អ.ន.ក. ស្រុកសំរោង នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
20 តុលា 2026
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនបងប្អូនអតីតយុទ្ធជន កងទ័ព និងគ្រួសារកងទ័ពដែលមានការខ្វះខាត ចំនួន ១២០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី។
អំណោយដែលចែកជូនអតីតយុទ្ធជន កងទ័ព និងគ្រួសារកងទ័ព គឺមួយគ្រួសារទទួលបានថវិកាចំនួន ៥ម៉ឺនរៀល, អង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ១កេស, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ៕
20 តុលា 2026
19 តុលា 2026
2 តុលា 2026