អតីតយុទ្ធជន ចំនួន១៣គ្រួសារ ទទួលផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នៅមណ្ឌលតេជោសន្តិភាពការ៉េពីរ

អតីតយុទ្ធជន ចំនួន១៣គ្រួសារ ទទួលផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នៅមណ្ឌលតេជោសន្តិភាពការ៉េពីរ

27 តុលា 2026
1 នាទីអាន

ឯកឧត្ដម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ, ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានអ.ន.ក. ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះប្រគល់ផ្ទះ ១៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនចំនួន១៣គ្រួសារ នៅមណ្ឌលតេជោសន្តិភាពការ៉េពីរ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

ចែករំលែកអត្ថបទនេះ