អ.ន.ក. ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនពិការ

អ.ន.ក. ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនពិការ

28 កញ្ញា 2026
1 នាទីអាន

នៅរសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងលោក ដួង ច័ន្ទដារ៉ា អភិបាលរងស្រុក បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី៧៧ ក្នុងស្រុកកំពង់ស្វាយ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕

ចែករំលែកអត្ថបទនេះ