អតីតយុទ្ធជន ចំនួន១៣គ្រួសារ ទទួលផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នៅមណ្ឌលតេជោសន្តិភាពការ៉េពីរ
27 តុលា 2026
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាង ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន អ.ន.ក.ខេត្ត និងក្រុមការងារ អ.ន.ក.ស្រុកកំពង់ស្វាយ បានដឹកនាំសហការីចុះប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី៧៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួន ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនពិការ ដែលត្រូវបានរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់ ស្ថិតនៅភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕
27 តុលា 2026
1 តុលា 2026
28 កញ្ញា 2026