អ.ន.ក. ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជនពិការ
28 កញ្ញា 2026
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង និងជាអនុប្រធាន គ.ជ.គ.ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់ផ្ទះចំនួន ៣ខ្នង ព្រមទាំងអំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនអតីតយុទ្ធជន និងនិវត្តជន និងក្រុមគ្រួសារ ដែលមានដីតែមិនមានផ្ទះសមរម្យ ក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ផ្ទះ៣ខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក ហូ សេរី និងលោកស្រី ហ៊ូ កុសុម អណិកជនរស់នៅសហរដ្ឋអាមេរិក ចំនួន ២ខ្នង និងលោក អ៊ុក ស៊ីវុត្ថា និងលោក ភួង ណាវុធ ចំនួន ១ខ្នង។
នាឱកាសនោះ ឯកឧត្តម អ៊ុក ឃ្នួច សូមថ្លែងអំណរគុណចំពោះសមានចិត្តសប្បុរសរបស់លោក ហូ សេរី និងលោកស្រី ហ៊ូ កុសុម និងលោក អ៊ុក ស៊ីវុត្ថា និងលោក ភួង ណាវុធ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជនពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន៕
28 កញ្ញា 2026
20 កញ្ញា 2026
4 កញ្ញា 2026