ទិដ្ឋភាពផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ភូមិអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅលើដី សម្បទានសង្គមកិច្ចស្ថិត ភូមិដីជីក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង
6 មីនា 2026
1 នាទីអាន
ទិដ្ឋភាពផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ភូមិអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅលើដី សម្បទានសង្គមកិច្ចស្ថិត ភូមិដីជីក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្ននេះផ្ទះរបស់អតីតយុទ្ធជន និងនិវត្តជន លើដីសម្បទានសង្គមកិច្ចស្ថិត ភូមិដីជីកនេះមានសរុបចំនួន ៤៩១ខ្នងផ្ទះ ដោយក្នុងនោះផ្ទះដំបូលក្រហមមានដើមឈើ រុក្ខជាតិដុះជុំជិតគឺជាផ្ទះជំហានទី១ ផ្ទះដំបូលបៃតងមានដើមឈើ ដំណាំ និងរុក្ខជាតិបៃតងគឺជាផ្ទះជំហានទី២ និងផ្ទះដំបូងក្រហមលើដីវាលមិនទាន់មានរុក្ខជាតិ និងដើមឈើគឺជាផ្ទះជំហានទី៣ដែលទើបតែចែកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ៕