អ.ន.ក. ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅស្រុកមេមត់

អ.ន.ក. ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅស្រុកមេមត់

12 សីហា 2026
1 នាទីអាន

នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ លោក គន់ រ័ត្នមុន្នី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋាន អ.ន.ក.ខេត្ត និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ និងប្រគល់កូនឈើហូបផ្លែ (ដើមទុរ៉េន, ដើមខ្នុរ, ដើមព្រីង និងដើមរំដេញ) សម្រាប់ដាំតាមលំនៅដ្ឋាន ជូនអតីតគណៈយុទ្ធមិត្ត ១៩៧៨ ចំនួន ៥០គ្រួសារ  ដែលរស់នៅលើដីសម្បទានសង្គមកិច្ច តាមតំបន់ព្រំដែនស្ថិតនៅ ភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

ចែករំលែកអត្ថបទនេះ