អ.ន.ក. ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ នៅស្រុកមេមត់
12 សីហា 2026
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ គឹង ចាន់ឌី គន់ គីម បានអញ្ជើញដឹកនាំភរិយា និងស្វាមី នៃប្រតិភូបណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC ធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង និងសារមន្ទីរជាតិ ក្នុងឱកាសនៃការរៀបចំមហាសន្និបាត VECONAC លើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការយល់ដឹងពីគ្នាយ៉ាងជិតស្និទ្ធ រវាងគ្រួសារថ្នាក់ដឹកនាំ និងប្រតិភូនៃសមាគមអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ព្រមទាំងដើម្បីផ្សព្វផ្សាយ និងបង្ហាញពីសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ អរិយធម៌ដ៏ទៃថ្លា និងសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិខ្មែរ ទៅកាន់សហគមន៍តំបន់។
ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូទាំងអស់ បានសម្តែងនូវក្តីរីករាយ កោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់ស្ថាបត្យកម្មដ៏ប្រណិតនៃព្រះបរមរាជវាំង ព្រមទាំងតម្លៃប្រវត្តិសាស្ត្រនៃវត្ថុបុរាណនៅក្នុងសារមន្ទីរជាតិ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងប្រពៃពីសំណាក់ លោកជំទាវ គឹង ចាន់ឌី គន់ គីម និងគណៈកម្មការរៀបចំផងដែរ។
បន្ទាប់ទស្សនកិច្ចរួច លោកជំទាវ គឹង ចាន់ឌី គន់ គីម បានបន្តដឹកនាំគណៈប្រតិភូទាំងអស់ទៅពិសាអាហារពេលថ្ងៃត្រង់នៅភោជីយដ្ឋានត្បាល់ខ្មែរដែលមានម្ហូបខ្មែរជាច្រើនមុខដែលបានរៀបចំទទួលស្វាគមន៍៕