ឯកឧត្តម ឈៀ ស៊ីដារ៉ា អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តកណ្ឋារាម ខេត្តកណ្តាល

ឯកឧត្តម ឈៀ ស៊ីដារ៉ា អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី នៅវត្តកណ្ឋារាម ខេត្តកណ្តាល

15 វិច្ឆិកា 2026
1 នាទីអាន

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរងប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យប្រគេនព្រះសង្ឃសម្រាប់ជួសជុលព្រះវិហារ ដែលមានអាយុកាលជាង ១០០ឆ្នាំ នៅវត្តកណ្ឋារាម ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ច័យចូលរួមអង្គកឋិនទានសាមគ្គីពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ សរុបចំនួន ២,២១៩៩ដុល្លារ ខណៈការសាងសង់នឹងចំណាយថវិកាសរុបចំនួនប្រមាណ ៣,៥០០០ពាន់ដុល្លារ។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបំពេញថវិកាបន្ថែមឱ្យគ្រប់ចំនួនសម្រាប់ការជួសជុលព្រះវិហារផងដែរ៕

ចែករំលែកអត្ថបទនេះ