លោកជំទាវ គឹង ចាន់ឌី គន់ គីម អញ្ជើញដឹកនាំភរិយា-ស្វាមីប្រតិភូបណ្តាប្រទេសសមាជិក VECONAC ទស្សនកិច្ចព្រះបរមរាជវាំង និងសារមន្ទីរជាតិ
4 តុលា 2026
ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ គូលេនសៀមរាប និងលោកស្រីព្រមទាំង នាយករង លោកនាយផ្នែក លោកមេក្រុម លោក លោកស្រីជាយោធិនពិការទាំងអស់ និងក្រុមគ្រួសារ លោកយាយ លោកតា និងពុទ្ធបរិស័ទជិតឆ្ងាយ យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី១៣ និងបាននាំយកទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ បច្ច័យ ទៅវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅក្នុងទីវត្តព្រះខ័នសែនជ័យ ស្ថិតនៅភូមិស្នាតេជោ សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៕
ទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ បានវេរប្រគេនដល់ព្រះសង្ឃរួមមាន៖ ត្រី ខ ០១កេស, ទឹកសុទ្ធ ០៥កេស, ប៊ីចេង ០១គីឡូក្រាម, ស្កសរអនាម័យ ០១កេស, មីជាតិកេសតូច ០៥កេស, កូកាកូឡា ០២កេស, សាប៊ូលាងចាន ០១ដប, ប្រេងឆា ០១ដបធំ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ
១១. អង្ករ ១០០គីឡូក្រាម។
* សរុបថវិកាចំណាយអស់ចំនួន ៩៦២០០០រៀល (ថវិការបស់អង្គភាព)
* បច្ច័យប្រមូលបានពីបងប្អូនយោធិននិងសបុរស់ជន សរុបចំនួន ៣,០៤៥,០០០រៀល (បីលានបួនម៉ឺនប្រាំពាន់រៀល)
សរុបថវិកាអង្គភាព និងថវិកាប្រមូលបានសរុប ៤,០០៧,០០០រៀល (បួនលានប្រាំពីរពាន់រៀល)
* ចំណាយសរុបអស់ចំនួន ២,៧៥០,០០០រៀល (ពីរលានប្រាំពីរសែនប្រាំម៉ឺនរៀល)
* បច្ច័យនៅសល់ពីចំណាយ បូកនិងថវិកាទិញសម្ភារៈ សល់ចំនួន ១,២៥៧,០០០រៀល (មួយលានពីរសែនប្រាំម៉ឺនប្រាំពីរពាន់រៀល) បានវេរ និងប្រគេនតម្កល់ទុកសម្រាប់កសាងក្នុងវត្តព្រះខ័នសែនជ័យ៕
4 តុលា 2026
12 សីហា 2026
9 កក្កដា 2026