លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះប្រគល់ផ្ទះថ្នី ១ខ្នងជូនអតីតយុទ្ធជន នៅស្រុកសាលាក្រៅ
22 មិថុនា 2026
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ក្រុមការងារចុះប្រគល់ផ្ទះ ១ខ្នង និងដីលំនៅដ្ឋាន ១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអនុប្រធានទី១ សមាគម ជូនគ្រួសារយុទ្ធជនជួរមុខឈរជើងនៅទិសប្រាសាទតាក្របី គឺលោកព្រឹន្ទបាលឯក ពេជ្រ សុឃីម អាយុ៣៥ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
គ្រួសារយុទ្ធជនជួរមុខខាងលើ ទទួលបានផ្ទះ និងដីលំនៅដ្ឋាន ស្ថិតនៅចំណុចទាក់ធ្នឹម ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងទទួលបានអំណោយបន្ថែមទៀតរួមមាន អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ ភួយ១ មុង១ ត្រីខ ២យួរ និងទឹកសុទ្ធ២កេស។
22 មិថុនា 2026
22 ឧសភា 2026
22 ឧសភា 2026